ព្រះពុទ្ធបរមគ្រូជាម្ចាស់កាលពីព្រះអង្គគង្គព្រះធរមាននៅឡើយ
តែងបានទូន្មានប្រៀនប្រដៅសត្វលោកនូវប្រយោជន៍
ទាំងឡាយ៣យ៉ាងគឺ៖១,ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
២,សម្បរាយិកត្ថ(ប្រយោជន៍បរលោក)៣,បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន.
១.ទិដ្ឋធម្មកត្ថប្រយោជន៍៖
១.ឧដ្ឋានសម្បទា=ការឧស្សាព្យាយាម។
២.អារក្ខសម្បទា=ការថែរក្សារបស់របរសពបែបយ៉ាងដែលខិតខំរកបាន។
៣.កល្យាណមិត្តតា=ការមានមិត្តល្អ។
៤.សមជីវិតា=ការរស់នៅឲបានសមស្របទៅតាមសម័យកាល។
២.សម្បរាយិកត្ថប្រយោជន៍
១.សទ្ធាសម្បទា=មានសទ្ធាប្រកបដោយញ្ញាណសម្បយុត្ត
(ជឿកម្ម,ជឿផល,ជឿកម្មផល,ជឿការត្រាស់ដឹងរបស់ព្រះពុទ្ធ)
២.សីលសម្បទា=បរិបូណ៍ដោយសីល។
៣.ចាគសម្បទា=លះបង់ចែករំលេកជួយតាមលទ្ធភាពដែលអាចជួយបាន។
៤.បញ្ញាសម្បទា=ការសែ្វងរកនិងសន្សំបញ្ញា។
៣.បរមត្ថប្រយោជន៍
១.ទុក្ខសច្ច=ការកំណត់ដឹងនូវទុក្ខទាំង១២កង។
២.សមុទយសច្ច=ហេតុនាំឲកើតទុក្ខ(កិលេសតណ្ហាឧបាទាន)។
៣.និរោធសច្ច=ព្រះនិពា្វនគឺជាទីរំលត់ចាកទុក្ខ។
៤.មគ្គសច្ច=ផ្លូវទៅកាន់ទីរំលត់ទុក្ខគឺ៖(១.យល់ត្រូវ.២.គិតត្រូវ.៣.និយាយត្រូវ.៤.ការងារត្រូវ
៥.ព្យាយាមត្រូវ.៦.ចិញ្ចិមជីវិតត្រូវ.៧.តាំងស្មារតីត្រូវ.៨.តម្កល់ចិត្តត្រូវ)
ប្រយោជន៍ទាំង៣នេះជាផ្លូវប្រតិបត្តិដ៏សម្ខាន់បំផុតរបស់ពុទ្ធបរិស័ទ។
បើតាំងខ្លួនថាជាពុទ្ធបរិស័ទត្រូវតែប្រតិបត្តិឲបានជាប់ជួន។
ប្រយោជន៍៣យ៉ាងរបស់ពុទ្ធសាសនា
ចែករំលែកចំណេះដឹង
ព័ត៌មានអ្នកនិពន្ធ
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
ការងារមានប្រយោជន៍គួរខំធ្វើ វិជ្ជាចេះស្ទើរគួរខំបំពេញ អកុសលមាននៅក្នុងខ្លួនគួរលះចេញ ជំនួញមានចំណេញគួរខំជួញ។
សូមគោរពបងប្អូនអ្នកគាំទ្រ ថុល អ៊ុន ទាំងអស់គ្នាឲ្យជួបប្រទះតែសំណាងល្អគ្រប់ពេលវេលា សុខភាពល្អ សប្បាយរីករាយ ជោគជ័យ ជ័យជំនះ សុខសុភមង្គល ក្តីស្រលាញ់ អធិរាជគំនិត និង សុវត្ថិភាពគ្រប់ទិវារាត្រីជានិច្ចនិរន្តរ៍។ សូមជូនពរទាំងឡាយ ៤ ប្រការ គឺ អាយុ វណ្ណ: សុខ ពល: កុំបីឃ្លាងឃ្លាតឡើយ ។
សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនយូរអង្វែងរហូតជានិច្ចនិរន្តរ៍ ។
ការស្តាប់ព្រះធម៍ដោយល្អរមែនបាននូវប្រទីបគឺ បញ្ញា ។
សូមអរគុណសម្រាប់ការគាំទ្រនូវឆានែលព្រះធម៌នេះ!។
វិន័យជាមន្តស្នេហ៍ពូកែផុតក្នុងលោក ។